ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលបង្រ្កាបករណី​ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រៃវែង ៖ នៅថ្ងៃពុធ ៩រោចខែ​ជេស្ឋ​ ឆ្នាំ​ កុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី​២៦ ខែ​​មិថុនា​ ឆ្នាំ២០១៩ វេលាម៉ោង ១០និង​ ២៥នាទី កម្លាំងជំនាញ​ការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្តព្រៃវែង បានធ្វើការបង្រ្កាបករណី​ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ផ្លូវចូលវត្តអាសីតាង៉ែត​ និង​ចំណុចផ្លូវជាតិលេខ​ ១​ ស្ថិតនៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់:
១-ឈ្មោះ ជា​ សាវឿន​ ហៅ​ ឈី​ ភេទប្រុស អាយុ​ ១៨ឆ្នាំ​​ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ​ មានទីលំនៅ​បច្ចុប្បន្ន ភូមិចំបក់ ឃុំប្រាសាទ​ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។
២-ឈ្មោះ​ មាស​ សាមល់​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិចំបក់​ ឃុំប្រាសាទ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ ​ ។

ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចនគរបាល បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ (ម៉ាទឹកកក) ចំនួន ១១កញ្ចប់​ (​ តូច១០​,ធំល្មម​ ០១)​ និងថ្នាំញៀនប្រភេទ​ (WY) ចំនួន​ ០២ធំនិតតូច​ -ទូរស័ព្ទដៃចំនួន​ ០៣​ គ្រឿង​ -ម៉ូតូចំនួន​ ០២ គ្រឿង-និងសម្ភារះមួយចំនួនទៀត​ ។

បច្ចុប្បន្នជនសង្ស័យទាំង​ ០២នាក់​ ខាងលេី​ត្រូវបានសមត្ថកិច្ចជំនាញ​ កសាងសំណុំរឿង​ និងបានបញ្ជូនខ្លួនជនសង្ស័យ​ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រៃវែងដើម្បីអនុវត្តន៍នីតិវិធីបន្ត​ ។ pyl