ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាលមរណៈភាព

ខេត្តស្ទឹងត្រែង ៖  ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត។

ថ្ងៃអង្គារ៍ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឃួន គឹមលី នាយការិយាល័យបុគ្គលិក និងជាលេខាគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រធានសមាគមមិត្តនគរបាលជាតិនៃស្នងការនគរបាលខេត្តស្ទឹងត្រែង  អមដំណើរដោយអស់លោកជា នាយរងការិយាល័យ និងមន្រ្តីនគរបាលជាច្រើនរូបទៀត បាននាំយកថវិកាសមាគមចំនួន ៦,០០០,០០០រៀល ទៅប្រគល់ជូនដល់គ្រួសារសព លោកវរះសេនីយ៍ត្រី ជីវន្ត ប៉ូលីន និងថវិការសមាគមចំនួន ២,០០០,០០០រៀល ទៅប្រគល់ជូនដល់គ្រួសារសព ដែន ខឿ ត្រូវជាភរិយាលោកអនុសេនីយ៍ត្រី ហួត ស៊ូ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឃួន គឹមលី នាយការិយាល័យបុគ្គលិក បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និង ឯកឧត្តម ស្នងការនគរបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕