ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្មករធ្វើលូដាក់តាមដងផ្លូវជាតិលេខ៧ បានធ្វើសកម្មភាពចាប់បង្ខំរំលោភទៅ លើជនរងគ្រោះទាំងកណ្តាលអធ្រាត្រ

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះធ្វើឃាត់ខ្លួនភ្លាមៗ ក្រោយពីជនសង្ស័យឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ៣០ឆ្នាំជាតិខ្មែរ ជាកម្មករធ្វើលូដាក់តាមដងផ្លូវជាតិលេខ៧ ស្នាក់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បានធ្វើសកម្មភាពចាប់បង្ខំរំលោភទៅលើជនរងគ្រោះ ឈ្មោះ ច.ថ.ស.ហ ភេទស្រី អាយុ១៤ឆ្នាំ ជាតិខ្មែររស់នៅភូមិ ឃុំខាងលើ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩នៅចំណុច ភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានបញ្ជាពីលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលា ដំបូងខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យ ការអមសាលាដំបូងខេត្តខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី។