ព័ត៌មានក្នុងប្រទេស

មុខ​សញ្ញា​គ្រឿងញៀន​បី​នាក់​ ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​បង្ក្រាប​ចាប់​បាន​ថ្នាំ​ញៀន​៨​កញ្ចប់​

ខេត្តព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃរបស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលា​ម៉ោង២០:០០យប់​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ​នគរបាលស្រុកព្រៃនប់ បានបង្ក្រាប​បទល្មើស​គ្រឿងញៀន មួយ​ករណីនៅចំណោតអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់៖
១-ឈ្មោះសំ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជាងពិដាន។
២-ឈ្មោះឈួន ភក្ដី ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិដាស់ស្គ ឃុំ​បឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរ ជាងឡាន។
៣-ឈ្មោះកែវ ចាន់ណៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មុខរបរកម្មករ។
ព្រមទាំង​ចាប់​យក​បាន​ ម្សៅក្រាមសថ្លា​ សង្ស័យសារធាតុញៀន​ ចំនូន៨កញ្ចប់(តូច៤កញ្ចប់ និង​ ធំ៤កញ្ចប់)​ ។