ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារជាន់ទី៥ ចុះមកក្រោមបណ្តាលឲ្យរងរបួសចង្កេះ និងភ្លាត់ដៃខាងស្តាំ

ខេត្តសៀមរាប៖ នាវេលាម៉ោងប្រហែល ០៤និង១០នាទីទៀបភ្លឺថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំនុចសណ្ឋាគារ រ៉ូយ៉ាល់ក្រោន ស្ថិតនៅភូមិ វត្តបូព៌ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានធ្លាក់ពីជាន់ទី៥នៃសណ្ឋាគារចុះមកក្រោម(ធ្លាក់ចូលក្នុងអាងទឹក)បណ្តាលឲ្យរងរបួសចង្កេះនិងភ្លាត់ដៃខាងស្តាំ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។
តាមការបញ្ជាក់ពីមន្ត្រីនគរបាលអន្តោរប្រវេសន៍បានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ SHA PENGCHENG ភេទ ប្រុស កើតថ្ងៃទី ២៨ ខែ០៥ ឆ្នាំ១៩៨៥ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៦៧៣៤៧៤៥០ ជាភ្ញៀវទេសចរណ៍។ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៥ មិថុនា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ ៥១៧ សណ្ឋាគារកើតហេតុខាងលើ។ តាមការសាកសួរមិត្តភ័ក្រ្តបានឲ្យដឹងថា៖នាវេលាម៉ោងប្រហែល ១៨និង០០នាទី ថ្ងៃទី ២៩ មិថុនា ២០១៩ ខ្លួននិងជនរងគ្រោះបាននាំគ្នាទៅផឹកស្រានៅម្តុំផាប់ស្រ្ទីត និងបន្តទៅខារ៉ាអូខេ រហូតដល់ម៉ោងប្រហែល ០៣និង០០នាទីក៍ត្រឡប់មកវិញហើយចូលក្នុងបន្ទប់គេងរៀងៗខ្លួន លុះដល់វេលាម៉ោងប្រហែល ០៤និង១០នាទី បុគ្គលិកសណ្ឋាគារក៍បានមកគោះទ្វារបន្ទប់ប្រាប់ថាមិត្តភ័ក្រ្តរបស់ខ្លួនបានធ្លាក់ពីជាន់ទី៥នៃសណ្ឋាគារចុះមកក្រោម (ធ្លាក់ចូលអាងទឹក)លឺដូចនេះខ្លួនក៍បានចុះមកមើល និងបានជួយបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យ ជាមួយបុគ្គលិកសណ្ឋាគារ។ ចំពោះមូលហេតុនៃការធ្លាក់ សមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។