ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)

ខេត្តកំពង់ឆ្នាំង៖ព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញបនបត្រសម្គាស់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ជូនប្រជាពលរដ្ឋក្នុងភូមិចំបក់កន្រ្ទាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលមានប័ណ្ណសរុបចំនួន ១០១៩ ប័ណ្ណ។ ក្នុងពិធីនេះក៏មានការចូលរួមពី លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង ,លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស,ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ក្រុម១) ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី។ ប្រជាពលរដ្ឋដែលមកទទួលយកប័ណ្ណកម្មសិទ្ធិ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត, ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត,លោក លី សុភា ប្រធានមន្ទីរ ដែលបានចាត់ក្រុមការងារចុះវាស់វែង ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់៕