ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀន(សកម្ម)។

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ០៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ដោយមានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោមដឹក នាំបញ្ជាដោយ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការចេញល្បាតនៅតាមចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចរោងស័ង្កសី ស្ថិតនៅភូមិស្រុកចេក ឃុំអង្គតាសោម វេលាម៉ោង ២៣និង ៣0នាទី ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៍ដើរចូលទៅក្នុងរោងសង្កសី នៅក្នុងភូមិចាស់ គ្មានម្ចាស់រស់នៅ ហើយជនសង្ស័យចំនួន០៦នាក់

១.ឈ្មោះ សុន ស្រីតា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិណងសាហែត ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត (ជាមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀនសកម្ម)។

២.ឈ្មោះ ប្រាក់ រី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ីសស្លាម រស់នៅភូមិ គុសថ្មី ឃុំគុស​ ស្រុកត្រាំកក់ (ជាមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀនសកម្ម)។

៣.ឈ្មោះ ទ្រី ទូច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត (ជាមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀនសកម្ម)។

៤.ឈ្មោះ រ៉ង វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃខ្មៅ​ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត (ជាមុខសញ្ញាជួញដូរសារធាតុញៀនសកម្ម)។

៥.ឈ្មោះ ឌួង សុខលី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត(ជាមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀនសកម្ម)។

៦.ឈ្មោះ ជួន ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត(មុខសញ្ញាជួញដូរសារធាតុញៀនសកម្ម)។ ពួកគេកំពុងធ្វើសកម្មភាពជួញដូរ ក៏ត្រូវសមកិច្ច ឃាត់ខ្លួន និងដកហូតវត្ថុតាងនៅនឹងកន្លែងកើតហេតុបានរួមមាន ៖​ម៉្សៅក្រាមពណ៌សថ្លាចំនួន២១កញ្ចប់តូច ម៉ូតូចំនួន៤គ្រឿង ទូរស័ព្ទ៣គ្រឿង ប្រាក់ រៀលចំនួន១០ម៉ឺន ប្រាក់ដុងចំនួន៩ម៉ឺន និងប្រដាប់វេចខ្ចប់មួយចំនួន។

ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនិតិវិធី។