ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងកានរគរបាលខេត្ត និងលោកស្រី វង្ស ស៊ីម នាំយកថវិកាចំនួន​ ៥​,២១៥ដុល្លា ទៅប្រគេនព្រះសង្ស វត្តប្រាសាទភាស

​​ខេត្តបន្ទាយមានជ័យ​ ៖​ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ និងលោកស្រី​ វង្ស ស៊ីម កាលពីចុងសប្តាហ៍កន្លងមកនេះ បាននាំយកថវិកាចំនួន​ ៥,២១៥ ដុល្លាអាមេរិក ដែលជាថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន​ ទៅប្រគេនដល់ព្រះគ្រូចៅ អធិការវត្តប្រាសាទភាស ស្ថិតក្នុងឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ៏យ ។
​លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍ថា​ ៖​ ដោយពិនិត្យឃើញពីកង្វះខាតរបស់វត្ត ក៏ដូចជាការបិណ្ឌបាត និងការស្នើសុំរបស់អាចារ្យ គណៈកម្មាការវត្ត ក្នុងការកសាងបង្ហើយដំបូលព្រះវិហារវត្តប្រាសាទភាសនេះ ថ្ងៃនេះលោក​ និងភរិយា បាននាំយកថវិកាចំនួន៥,២១៥ ដុល្លា អាមេរិក ដែលថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន ដែលផ្តល់តាមរយៈលោក​ និងភរិយា យកមកប្រគេន​ និងប្រគល់ជូន ព្រះចៅអធិការនិងគណៈកម្មាការវត្ត ដើម្បីបន្តកសាងដំបូលព្រះវិហារបង្ហើយ ។
​លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រគេន​ និងជំរាបជូនព្រះចៅអធិការវត្ត ក៏ដូចជា គណៈកម្មាការ អាចារ្យវត្ត រកជាងបន្តកសាងដំបូលព្រះវិហារនេះ ឲ្យឆាប់រួចរាល់ ដើម្បីពុទ្ធបរិស័ទបានគោរពបូជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានមានប្រសាសន៍ជំរាប​ និងប្រគេនដល់ព្រះសង្ស ងាចារ្យ គណៈកម្មាការវត្តប្រាសាទភាស ចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ក៏ដូចជាបញ្ហាគ្រឿងញៀន ដល់យុវវ័យ ក្នុងភូមិ បានយល់អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងផងដែរ៕