ព័ត៌មានក្នុងប្រទេស

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរ​ស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចំនួន​២១​នាក់

ខេត្តព្រះសីហនុ៖ព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ថ្មីនេះឯកឧត្តមនាយឧត្តមសេនីយ៍ប៉ែនវិបុលអគ្គស្នងការរងនគរបាលជាតិនិងឯកឧត្តមឈិនសេងងួនអភិបាលរងខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន២១នាក់

ក្នុងពិធីបដិសណ្ឋារៈកិច្ចគណៈប្រតិភូលោកឧត្តមសេនីយ៍ត្រីជិនវិទ្យាស្នងការស្តីទីបានឡើងធ្វើរបាយការណ៍ស្វាគមន៍រាយការណ៍ជូនគណៈអធិបតីអំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩កន្លងមក

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែងតម្លើងឋានន្តរស័ក្តិ​​ ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន២១នាក់ក្នុងនោះមានផ្ទេរសម្រួលភារកិច្ច៤នាក់​ (ថ្នាក់ស្នងការរង១នាក់)​ ​តែងតាំងមុខតំណែងនាក់​ (ថ្នាក់ស្នងការរង២នាក់​)​ បំពាក់ឋានន្តរស័ក្តិចំនួននាក់ថ្នាក់វរសេនីយ៍ទោ៤នាក់និងថ្នាក់វរសេនីយ៍ត្រី៤នាក់

ស្នងការរងដែលត្រូវបានសម្រួលភារកិច្ចមាន៣រូប

,លោកឧត្តមសេនីយ៍ត្រីស៊ុនសុផាតស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច។

,លោកវរសេនីយ៍ទោសួសសីលាស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន

,លោកវរសេនីយ៍ឯកពីងពៅពីនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺជាស្នងការរងនគរបាលខេត្តព្រះសីហនុ។

ឯកឧត្តមឈិនសេងងួនអភិបាលរងខេត្តព្រះសីហនុនិងឯកឧត្តមនាយឧត្តមសេនីយ៍ប៉ែនវិបុលអគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តព្រះសីហនុដែលបានខិតខំប្រឹងប្រែងបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនិងអ្នកវិនិយោគបរទេសបានល្អប្រសើរ

ឯកឧត្តមប៉ែនវិបុលបានលើកឡើងអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យព័ត៌មានវិជ្ជាដូចនេះសូមឲ្យបងប្អូនយើងទាំងអស់ត្រូវតាមដានព័ត៌មានឲ្យបានទាន់ពេលវេលា