ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យចំនួន ០៣នាក់ ត្រូវកម្លាំងសមត្តកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆបោក យកមាសក្លែងក្លាយមកប្តូរយកខ្សែករមាសពិត

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ (ស្រី០១នាក់) ពីបទឆបោក (ទំលាក់មាសក្លែងក្លាយប្តូរយកមានពឹត) នៅវេលាម៉ោង ០៩និង៤០ នាទីថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិឬស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ហុង ប៉ូហេង អធិការនគរបាលស្រុកបានបញ្ជាក់ប្រាប់អោយដឹងថា ៖ ជនរងគ្រោះឈ្មោះ អ៊ួន សាលួត ភេទស្រី អាយុ 40 ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ ទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ជាមួយ និងកូនស្រីឈ្មោះ សូរិយា ចាន់ដា អាយុ 18ឆ្នាំ បានជិះម៉ូតូរបស់ខ្លួន ឆ្ពោះទៅផ្សារអង្គរជុំ ស្រុកអង្គរជុំ គាត់មានគោលបំណងយកប្រាក់ទៅបង់ធនាគារ លុះជិះមូតូមកដល់ចំណុចខាងលិចសាលាបឋមសិក្សាឬស្សីតូច ដែលស្ថិតនៅភូមិឬស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ស្រាប់តែឃើញជនសង្ស័យមនុស្សស្រីម្នាក់ពុំស្គាល់ឈ្មោះជិះម៉ូតូវ៉ា គាត់(ជនរងគ្រោះ) ទៅមុនបាត់ ដោយបានឃើញជ្រុះកញ្ចប់ចំនួន01 ដោយរុំ និងក្រដាសជូតមាត់ពណ៌ស មានប្រាក់ចំនួន2000រៀលរឹតកៅស៊ូកង បន្ទាប់មកស្រាប់តែឃើញជនសង្ស័យម្នាក់ទៀតភេទប្រុសជិះម៉ូតូ01គ្រឿងទៀតពុំស្គាល់ឈ្មោះ បានមករើសយកកញ្ចប់នោះ រួចជនរងគ្រោះក៏ជិះម៉ូតូហួសទៅ  បន្ទាប់មកមនុស្សប្រុសដែលបានរើសនោះក៏ជិះតាមក្រោយ មួយសន្ទុះក្រោយមកស្រាប់តែស្ត្រីម្នាក់ដែលបានជ្រុះកញ្ចប់នោះ បានត្រឡប់មកវិញដោយភ័យស្លន់ស្លោ មកសួរជនរងគ្រោះថា (មីងៗបានឃើញកញ្ចប់មាសដែលគាត់ជ្រុះម៉ិញដែលឬអត់? ជនរងគ្រោះឆ្លើយថា នោះមនុស្សម្នាក់នោះ(ជនសង្ស័យភេទប្រុស) បានរើសយក តែជនសង្ស័យភេទស្រីធ្វើជាស្តាប់ពុំបាន បន្ទាប់មកទៀតជនសង្ស័យភេទស្រី ក៏បានមកសួរជននោះតែគេបានឆ្លើយថា ពុំបានឃើញឬ រើសបាននោះទេ រួចស្រ្តីម្នាក់នេះក៏ជិះម៉ូតូត្រឡប់ទៅក្រោយបាត់ទៅ បន្ទាប់មក ជនសង្ស័យភេទប្រុស ក៏យកកញ្ចប់មាសនោះ(មាសក្លែងក្លាយ) បបួលចែកគ្នាជាមួួយជនរងគ្រោះ ដោយថាបានឃើញទាំងអស់គ្នា រួចបបួលទៅចែកគ្នាក្នុងព្រៃ ខណៈពេលនោះជនសង្ស័យបាននិយាយថា មីងឯងយកមាសនេះទាំងអស់ទៅ(មាសក្លែងក្លាយ) តែដោះខ្សែករមាសដែលមីងពាក់អោយមកខ្ញុំ ដើម្បីដោះដូរគ្នា ភ្លាមនោះជនរងគ្រោះក៏ដោះខ្សែករមាសរបស់ខ្លួនអោយជនសង្ស័យ រួចមកឡើងជីះម៉ូតូរៀងៗខ្លួន ដោយជនរងគ្រោះជិះចេញទៅទិសខាងលិច ហើយជនសង្ស័យក៏ជិះទៅទិសកើត លុះជនរងគ្រោះចេញបានចំងាយប្រហែល200ម៉ែត្រ ក៏ភ្ញាក់ខ្លួនថា បានចេញបោកគេហើយ ក៏ប្តឹងរាយការណ៍ដល់សមត្ថកិច្ច។

ក្រោយពីសមត្តកិច្ចទទួលបានពាក្យបណ្តឹងពីរជនរងគ្រោះរួចមក ក៏បានដាក់កំលាំងអន្តរាគមន៍ស្ទាក់តាមបណ្តាប៉ុស្តិ៏នីមួយៗ រហូតចាប់បានជនសង្ស័យចំនួន03 នាក់ ៖

1-ឈ្មោះ ជួង សុភាព ហៅ ទូច ភេទប្រុសអាយុ 43 ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុង/សំរោង ខេត្តឧត្តរមានជ័យ។

2-ឈ្មោះ ឌីន ចាន់ថុល ហៅម៉ូវភេទស្រី អាយុ 39 ឆ្នាំ(ប្រពន្ធ) ស្នាក់នៅភូមិឃុំជាមួយគ្នា ពាក់ព័ន្ធករណី ឆបោក(ទំលាក់មាសក្លែងក្លាយ ប្តូរយកមាសពិតពីជនរងគ្រោះ) ។

3- ឈ្មោះ អ៊ុយ ណាត ភេទប្រុស អាយុ 50 ឆ្នាំមុខរបរមិនពិតប្រកដ មានទីលំនៅបច្ចុប្បន្នភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធបទសមគំនិត អំពើឆបោក ។

ក្រោយពីការឃាត់ខ្លួនរួចមក សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុស្រង់ចម្លើយ ពួកគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆបោក  យកមាសក្លែងក្លាយឆបោកយកខ្សែករមាសពីរជនរងគ្រោះពិតប្រកដមែន។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបាននាំមកឃុំ ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕