រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលស្រុកពួក រៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកពួក អាណត្តិទី៣

ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំរដ្ឋបាលស្រុកពួក បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

លោក ស៉ិន ចាន់ថុល អភិបាលស្តីទីនៃគណៈអភិបាលស្រុកពួកក៏បានធ្វើការបញ្ជាក់នូវលទ្ធផល ការងារសំខាន់ៗ ដែលបានសម្រេចបានរយៈពេលកន្លងមក ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុក រយៈពេល ៥ឆ្នាំកន្លងមក។

តាមការអានអនុក្រឹត្យរបស់លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលខេត្តស្តីពីការ ទទួលស្គាល់ សមាជិកក្រុមប្រឹក្សាស្រុកពួក អាណត្តិទី៣ ដែលមាន២១អសនៈ រួមមាន មកពីគណបក្សប្រជាជនកម្ពុជា ទាំង២១អាសនៈ។ ក្នុងនោះលោក ម៉ៅ វិសុទ្ធ ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាស្រុកពួក អាណត្តិទី៣ រួមនឹងលោក លោកស្រី ចំនួន ២១រូបទៀត ជាសមាជិកក្រុមប្រឹក្សាស្រុក។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវអនុក្រឹត្យ ទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៣ និង ការធ្វើ ចំណាប់អារម្មណ៍របស់លោក ម៉ៅ វិសុទ្ធ ប្រធានក្រុមប្រឹក្សាស្រុក អាណត្តិទី៣រួចមក ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំស្រុកដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ដើមី្បបន្តដឹកនាំខេត្ត និង បន្តអភិវឌ្ឍន៍ឲ្យមានការីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុកត្រូវបន្តអនុវត្តលើការងារដែលនៅសេសសល់ពីអាណត្តិទី២ និងអនុវត្តការងារបន្ថែមក្នុអងាណត្តទី៣នេះជាបន្តទៀត ដើម្បីអោយស្រុកមានការវឌ្ឍន៍បន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសង្កត់ធ្ងន់ចំពោះការអនុវត្តការងារប្រចាំថ្ងៃដោយក្រុមប្រឹក្សានិងគណៈអភិបាលស្រុកត្រូវសាមគ្គី និងសហការគ្នាអោយស្អិតរមួត ដើម្បីអោយក្លាយជាធ្លុងមួយក្នុងការបន្តអភិវឌ្ឍន៍ស្រុកអោយបានរីកចម្រើនបន្ថែមទៀត។ ម្យ៉ាងទៀតត្រូវខិតខំដោះស្រាយ សម្របសម្រួលរាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋអោយអស់លទ្ធភាព និង បញ្ជៀសការប្រើប្រាស់អំពើហិង្សា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានបញ្ជាក់បន្ថែមដល់ក្រុមប្រឹក្សាស្រុកទាំងអស់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសបទបញ្ជាផ្ទៃក្នុងដែលខ្លួនបានអនុម័ត។ ម្យ៉ាងទៀត ឯកឧត្តម ក៏បានណែនាំបន្ថែមនូវការៀបចំកិច្ចប្រជុំសាមញ្ញអោយត្រូវទៅតាមច្បាប់កំណត់ និងតាមប្រតិទិនផងដែរ៕