ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តដឹកដីម៉ាក ហ៊ីយិនដៃ បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម បណ្តាល់អោយស្លាប់មនុស្សម្នាក់

ខេត្តសៀមរាប៖ បុរសម្នាក់បើកបររថយន្តដឹកដីម៉ាក ហ៊ីយិនដៃ ពណ៌ស ចង្កូតស្តាំ ពាកផ្លាកលេខ SR 0119 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផលិតនៅ២០០៧ បណ្តាលអោយស្លាប់នៅនិងកន្លែងកើតហេតុ កាល់ពីវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក​ មិន​ ចន្ថា អធិការនគរបាលស្រុក បានប្រាប់អោយដឹងថា៖ មានរថយន្ដម៉ាកហ៊ីយិនដៃ ពណ៌ស ចង្កូតស្តាំ ពាក់ផ្លាកលេខ SR 0119 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផលិតនៅ២០០៧ ពណ៌ខ្មៅផ្លាក់លេខ បន្ទាយមានជ័យ1D 1284 បើកបរដោយឈ្មោះ រឿន រ៉ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំបាគង បើកបរមានទិសដៅពីជើង ទៅត្បូង បណ្តាលអោយស្លាប់នៅនិងកន្លែងកើតហេតុ។ លោកបានបន្តទៀតថា មូលហេតុដែលបង្ករអោយមានគ្រោះថ្នាក់នេះកើតឡើងគឺ បណ្តាលមកពីអ្នកបើកបររថយន្តបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ទៅ ។

ក្រោយពេលកើតហេតុកំលាំងជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដេីម្បីកសាងសុំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។