ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍បង្ករអោយមានអគ្គីភ័យមួយកើតឡើងរវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងខេត្តតាកែវ

តាកែវ៖ថ្ងៃអង្គារ០៩កើតខែជេស្ឋឆ្នាំកុរឯកស័ក ព ស ២៥៦៣ត្រូវនឹងថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង១៨និង១៥នាទី ស្ថិតនៅលើផ្លូវលេខ១៣២ចន្លោះគីឡូម៉ែត្រលេខ០៨និងលេខ០៩ក្នុងភូមិទីប៉ាត់ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករអោយមានអគ្គីភ័យមួយកើតឡើងរវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌សពាក់ផ្លាកលេខតាកែវ២A២២៥៧(អ្នកបើកបរគេចខ្លួនបាត់)ដែលបើកបរមកពីទិសខាងកើតលុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកS Lពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ១BB៨៩៤០បើកបរដោយឈ្មោះចាន់ រតនាភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិប្រកៀបឃុំត្រពាំងធំខាងត្បូងស្រុកត្រាកក់ខេត្តតាកែវមុខរបរជាងជួសជុលម៉ូតូ(ស្លាប់នៅកន្លែងកើតហេតុ)មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះលី ណនភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិឃុំជាមួយគ្នាមុខរបរកសិករ(រងរបួសធ្ងន់)ដែលបើកបរមកពីទិសខាងលិចក្រោយពេលបុករថយន្តខាងលើបានឆេះហើយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួនមួយឡានទើបអគ្គីភ័យបានរលត់ជាស្ថាពរ១០០%។ វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។សាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។