ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កំលាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ចាប់ខ្លួនជនសង្ស័យជាក់ស្តែងភ្លាមៗចំនួន០៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី បុរស់ម្នាក់ជិះម៉ូតូដោយដៃកំពុងកាន់ទូរស័ព្ទម៉ាកអាយហ្វូនសេវេនផ្លាស់ ពណ៌ផ្កាឈូក មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំងបីនាក់ដែលមានឈ្មោះ

១.ឈ្មោះ សាំង គឹមហោ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកបើកម៉ូតូ)។

២.ឈ្មោះ យី សំផុន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប(អ្នកលូកឆក់)។

៣.ឈ្មោះ ជា លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកយកទូរស័ព្ទលក់)។

បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AD-២៦០១ ធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ រួចគេចខ្លួន។

ភ្លាមៗនោះកំលាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលទទួលពត៌មានតាមវិទ្យុទាក់ទង(ម៉ូតូរ៉ូឡា) បានដឹកនាំកំលាំងតាមដេញប្រផាប់ចាប់ប្រភីងបានជនសង្ស័យទាំងបីនាក់ នឹងម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងដកហូតទូរស័ព្ទរបស់ជនរងគ្រោះពីជនសង្ស័យទាំងបីនាក់ជាក់ស្តែងភ្លាមៗតែម្តង។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១AD.២៦០១។ ២.ទូរស័ព្ទ០១គ្រឿងម៉ាកអាយហ្វូនសេវេនផ្លាស់ពណ៌ផ្កាឈូក។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពលួចឆក់ពិតប្រាកដមែន។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបាននាំមកទៅឃុំ ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី ៕