ព័ត៌មានក្នុងប្រទេស

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លិខិតទទួលដីបន្ថែម

ខេត្តកោះកុង៖ ថ្ងៃអង្គារ ៩ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់លិខិតទទួលដីបន្ថែមចំនួន ១០.០០០ ម៉ែត្រការេ សម្រាប់ប្រជាពលរដ្ឋចំនួន ១៨៤ គ្រួសារ ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
សូមបញ្ជាក់ថាកន្លងមកប្រជាពលរដ្ឋដែលបានរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែង ហើយបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុមហ៊ុនយូញៀន ធ្លាប់បានទទួលដីចំនួន ២៥.០០០ ម៉ែត្រការេ រួចមកហើយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចបង្កបង្កើនផលដំណាំតាមលទ្ធភាពសមរម្យ៕