សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសម្រាប់ការិយបរិច្ឆេទ២០១៨ 

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានដឹកនាំកិច្ចប្រជុំបូកសរុបបិទកិច្ច សវនកម្មផ្ទៃក្នុង  លើការិយបរិច្ឆេទ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ដែលចាប់ផ្តើមបើកធ្វើសវនកម្មតាំងពីថ្ងៃទី៣ ខែមិថុនា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករងសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា ៖ ការធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ២០១៨  ដើម្បីត្រួតពិនិត្យវាយតម្លៃលើការកែលម្អ  រាល់ចំណុចខ្វះខាតមួយចំនួនក្នុងបណ្តាឆ្នាំមុនៗ ការពិនិត្យទៅលើការគ្រប់គ្រងរដ្ឋបាល ធនធាន មនុស្ស, ការគ្រប់គ្រងហិរញ្ញវត្ថុ, និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមានចលនទ្រព្យ និងអចលនទ្រព្យ ។ ឯកឧត្តម ទិត សារ៉ាត់ បានណែនាំឲ្យខិតខំកែប្រែនូវរាល់ចំណុចខ្វះខាត មួយចំនួនក្នុងបណ្តាឆ្នាំមុនៗ ត្រូវធ្វើការកែលម្អឲ្យបានកាន់តែល្អប្រសើរ។