រដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមហូបនំបញ្ចុក សាមគ្គីភាព និងឯកភាពជាតិ

ខេត្តមណ្ឌលគិរី៖ ​ ឯកឧត្តម ស្វាយ ​សំអ៊ាង ​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីនិង ឯកឧត្តម​ចាន់យឿនតំណាងរាស្ត្រមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម​ ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុង/ស្រុក និងលោក លោកស្រី​ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជាខេត្តក្រុង/ស្រុកសរុបប្រមាណជាង២០០នាក់ បានចូលរួមហូបនំបញ្ចុក សាមគ្គីភាព និងឯកភាពជាតិ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី​ នាព្រឹកថ្ងៃ​សៅរ៍​​ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩។
សូមបញ្ជាក់ថាដោយស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអោយមន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ហូបនំបញ្ចុកសាមគ្គី ឯកភាពជាតិ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះឲ្យបានគ្រប់ៗគ្នា៕