ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ជាង​ ៤០០​ នាក់​ ពិសារនំបញ្ចុកសាមគ្គី​ភាពជាតិ​ ដែលរៀបចំដោយ​ លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត

ខេត្តស្វាយរៀង៖រសៀលថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ នៅស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង​ ដោយយោងតាម​ប្រសាសន៍​ដ៏​ថ្លៃថ្លារបស់សម្តេចមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងដោយមានការយកចិត្តខ្ពស់ពីលោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ស្វាយរៀង លោកបានរៀបចំកម្មវិធីពិសារនំបញ្ចុកសាមគ្គីភាពជាតិ​ ដោយមានកងកម្លាំងនគរបាលខេត្ត​ ចំនួនជាង​ ៤០០​ នាក់​ ចូលរួមពិសារ ប្រកបដោយសាមគ្គីភាព​ មានភាពីករាយ​ និងស្និទ្ធស្នាល​ក្រៃលែង។