ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រន្ទះបាញ់ផ្តាច់ជីវិតមនុស្ស២នាក់ ខណៈមេឃភ្លៀងចូលជ្រកក្រោមដើមឈើ

ខេត្តសៀមរាប៖ ករណីរន្ទះបាញ់ដ៏សាហាវ បានផ្តាច់ជីវិតមនុស្ស២នាក់ ខណៈជ្រកភ្លៀងនៅក្រោមរោងស័ង្កសី ក្រោមដើមឈើតាសេក ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលវេលាម៉ោងប្រហែល ២និង៣០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវដីក្រហមទៅភ្នំក្រោមខាងកើតប្រឡាយ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបញ្ជាក់ប្រាប់អោយដឹងថា៖ ជនរងគ្រោះទី១ឈ្មោះ សាយ ប៊ុនតាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ពាក់អាវពណ៌ត្រាវ។ ជនរងគ្រោះទី២ឈ្មោះ មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងរង់ចាំក្រុមគ្រួសារសពមកពី ព្រែកទាល់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕