ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនជាតិជប៉ុនម្នាក់ ស្លាប់ដោយសារខ្យល់គរ(គាំងបេះដូង)

ខេត្តសៀមរាប៖ នាវេលាម៉ោងប្រហែល ០៩និង៤៥នាទី ព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចបន្ទប់លេខ ០៩ ផ្ទះជួល ស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។ជនរងគ្រោះឈ្មោះ IMAI HIROSHI ភេទ ប្រុស កើតថ្ងៃទី ១១ មករា ១៩៤៤ ជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខ TK៥៣៤៣០៦០ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៉ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ(គាំងបេះដូង)។ ចំពោះសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សុី)រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត។