ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់បើកបររថយន្ដកាមរីបាឡែឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្តាលអោយទៅបុក និងរថយន្តសាំងយ៉ុងមួយគ្រឿងទៀត

សៀមរាប៖ បុរសម្នាក់បើកបររថយន្ដកាមរីបាឡែឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្តាលអោយទៅបុកនិងរថយន្តសាំងយ៉ុងមួយគ្រឿងទៀតនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលបណ្ដាលអោយស្លាប់មនុស្ស១នាក់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នាវេលាម៉ោង ២៣និង០០នាទី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

 លោកវរសេនីយ៍ឯក​ មិន​ ចន្ថា អធិការនគរបាលស្រុក បានប្រាប់អោយដឹងថា៖ មានរថយន្ដម៉ាកកាមរីបាឡែន ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AE 8914 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅ ពីត្បូងទៅជើង បានឆ្លងផ្លូវទៅបុក និងរថយន្ដសាំងយ៉ុង ពណ៌ស្លែពាក់ផ្លាកលេខ ភ្នំពេញ 2AD 4921 បើបរដោយបុរសម្នាក់ (មិនស្គាល់ឈ្មោះ) បើកបរមានទិសដៅពីលិចទៅកើត ក្រោយពេលបុកគ្នារួចរថយន្ដសាំងយ៉ុង វិលទៅបុកជាមួយរថយន្ដ ហ្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AD 3551 របស់ក្រុមហ៊ុនវីរៈប៊ុនថាំង ឈ្មោះ សុខ វីរៈ ភេទប្រុសអាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអង្គសង្កែ ឃុំពោធិរំចាក ស្រុក ព្រៃកប្បាស ខេត្ដតាកែវ បើកបរមានទិសដៅពីកើតទៅលិច  ក្រោយពេល។

លោកបានបន្តទៀតថា ក្រោយកើតហេតុរួចអ្នកបើកបររថយន្ដកាមរីបាឡែន និងរថយន្ដសាំងយ៉ុង ចុះរត់គេចខ្លួនបាត់អស់ 

បណ្ដាលអោយស្លាប់មនុស្ស១នាក់ (អ្នកបើកបររថយន្ដហ្វត) នៅនិងកន្លែងកើតហេតុ និងខូចខាតរថយន្ដ៣គ្រឿងធ្ងន់។

ក្រោយពេលកើតហេតុកំលាំងជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដេីម្បីកសាងសុំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។