ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងនគរបាលខេត្តកណ្ដាលចូលរួមកម្មវិធីប្រារព្វខួបទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៩

កណ្ដាល៖ថ្ងៃសុក្រ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងនគរបាលខេត្តកណ្ដាល តំណាងលោកឧត្តមសេនីយ៍ទោស្នងការខេត្ត បានចូលរួមកម្មវិធីប្រារព្វខួបទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៩។ នៅសាលប្រជុំគរុកោសល្យភូមិភាគខេត្តកណ្តាល។
ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក ឯកឧត្តមលោកជំទាវលោកៗស្រីប្រធានអនុប្រធានមន្ទីរចំណុះរដ្ឋបាលខេត្ត និងកងកំលាំងទាំងបី លោកគ្រូអ្នកគ្រូសិក្សានុសិស្សសរុប៥០០នាក់។