រដ្ឋបាលរាជធានី-ខេត្ត

ពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធស្តីពី បច្ចេកវិទ្យាទូរស័ព្ទចល័ត និងផលប៉ះពាល់នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល៖បច្ចុប្បន្ននេះបច្ចេកវិទ្យាឥតប្រើប្រាស់ខ្សែ បានអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចសង្គម និងវប្បធម៌នៅប្រទេសក្នុងតំបន់ និងសកលលោកពិសេសការទំនាក់ទំនងគ្នាទៅវិញទៅមកបានរហ័សទាន់ចិត្តទាំងការងារឯកជន និងរដ្ឋ។នេះជាការលើកឡើងរបស់លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ និងទូរគមនាគមខេត្តកណ្តាលក្នុងឱកាសដែលលោកបានផ្សព្វផ្សាលិខិតបទដ្ឋានគតិយុត្តិស្តីពី បច្ចេកវិទ្យាទូរស័ព្ទចល័ត និងផលប៉ះពាល់ជូនដល់មន្រ្តីរាជការ សិស្សានុសិស្ស មេភូមិ មេឃុំ និងប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩។
លោកបានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យទូរគមនាគមន៍យ៉ាងខ្លាំងហើយបានដាក់ចូលក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និង ជម្រុញអោយមានសេវាអ៊ិនធើណេតល្បឿនលឿនដល់ទីជនបទទៀតផងព្រោះវាមានសារៈសំខាន់ និង មិនអាចអត់បានក្នុងការអភិវឌ្ឍប្រទេសជាតិ ពិសេសធ្ឋើអោយប្រជាពលរដ្ឋយុវជនមានការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនេះ។
លោក ម៉ៅ ផល្លា អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ជូនដល់អង្គពិធីថាបច្ចុប្បន្ននេះយើងទាំងអស់គ្នាបាន និងកំពុងពេញនិយមយ៉ាងខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗហើយទទួលផលដ៏មហិមាពីវិស័យទូរគមនាគមន៍នេះ ក៏ប៉ុន្តែការយល់ដឹងនៅមានកំរិតលើបច្ចេកវិទ្យានេះ សំខាន់ផលប៉ះពាល់ដែលកើតមានស្របពេលយើងទាំងអស់គ្នាកំពុងតែប្រើប្រាស់វា។ដូចនេះក្រសួងបានជំរុញអោយមន្ទីរជំនាញនៅបណ្តាខេត្ត ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ម្ឈដ្ឋានដើម្បីអោយបានយល់ជ្រួតជ្រាបអំពីកម្មវិធីនេះ ព្រោះថាបច្ចុប្បន្នមនុស្សនៅលើពិភពលោកកំពុងតែត្រូវការសេវាអ៊ិនធើណេតនេះជាចាំបាច់សំរាប់ដំណើរការការងារ និងទំនាក់ទំនងដូចជាការប្រើប្រាស់ សំរាប់ការផ្ទេរប្រាក់តាមកុងធនាគារតាមវីង អ៊ីម៉ានី ទ្រូម៉ានីជាដើម ហើយនៅប្រទេសជឿនលឿនមួយចំនួនគេប្រឡងយកសញ្ញាប័ត្រតាមរយៈអនឡាញនៃសេវាអ៊ិនធើណេតនេះដែរ។
ប៉ុន្តែដើម្បីបង្កើតអោយមានសេវ៉ាទាំងអស់នេះបានគឺចាំបាច់ត្រូវតែមានអង់តែនដើម្បីផ្តល់សេវា។ដូច្នេះបទបង្ហាញថ្ងៃនេះគឺយើងនឹងបានយល់ដឹងនូវអត្ថប្រយោជន៍ និងមិនមានផលប៉ះពាល់ពាក់ព័ន្ធនឹង បច្ចេកវិទ្យាទូរស័ព្ទចល័ត ក្រសួងក៏បានធ្វើបទបង្ហាញស្តីពីការការពារនេះដែលតែងកើតមានឡើងក្នុងពេលភ្លៀងធ្វើអោយមនុស្ស សត្វ និងរុក្ខជាតិត្រូវបាត់បង់អាយុជីវិត បទបង្ហាញស្តីពីវិធីបញ្ជៀសគ្រោះថ្នាក់ដោយសាររន្ទះបាញ់ និងវិធីធ្វើឧបករណ៍ការពាររន្ទះបាញ់ជូនដល់អង្គពិធីទាំងមូលផលដែរ។