ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តនិងម៉ូតូក្នុងដំណើរទិសដៅស្របគ្នា

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃសុក្រ ១៣រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩
វេលាម៉ោង០៤:៤០នាទី លើផ្លូវក្រាល កៅស៊ូ ចំណុចឡូតិ៍កៅស៊ូ ៦៧ដេ ស្ថិតនៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តនិងម៉ូតូក្នុងដំណើរទិសដៅស្របគ្នា។

ម៉ូតូម៉ាកស៊ុយហ្សុយនិច(SUZUKI) nex ពណ៌ស ពាក់ផ្លាកលេខត្បូងឃ្មុំ 1F -4209 បានទៅបុកគូថរថយន្ត
ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2F-8473 ចូលចតគ្មានភ្លើងសញ្ញា បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់។