ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុប​សភាពការណ៍​និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែឧសភា ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨​ ខែឧសភា ឆ្នាំ ២០១៩
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជា​គណៈអធិបតី​ដឹកនាំអង្គប្រជុំបូកសរុប​សភាពការណ៍​និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែឧសភា ឆ្នាំ២០១៩​ និងទិសដៅភារកិច្ចបន្តប្រចាំខែមិថុនា ឆ្នាំ២០១៩​ ដាក់ជូនតាមបណ្តាអង្គភាពដើម្បីអនុវត្ត​ និងប្រកាសតែងតាំងភារកិច្ច​ ព្រមទាំងបំពាក់ឋានន្តរស័ក្តិដល់លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ ជាថ្នាក់វរសេនីយ៍ទោ និងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​។

សមាសភាពអញ្ជើញចូលរួមមានៈ
-លោក-លោកស្រី ឧត្តមសេនីយ៍​ វរសេនីយ៍ ជាស្នងការរង
-លោកអនុប្រធានផែន
-លោក នាយ​ នាយរងការិយាល័យទាំងអស់ និងនាយផ្នែកពាក់ព័ន្ធជំនាញ
-លោក អធិការនគរបាល ក្រុង-ស្រុក ទាំង១៤ក្រុង.ស្រុក
-លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង០៤​៕