ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មនុស្ស០៨ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយនិង ប្រេីប្រាស់គ្រឿងញៀន

ខេត្តឧត្ដរមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ បានចុះធ្វើការឃាត់ខ្លូនករណីហឹង្សា ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន ត្រង់ចំនុចផ្ទះសំណាក់ឈ្មោះជំនោរធម្មជាតិ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្រ្កាបនោះសមត្ថកិច្ចយើង ឃាត់ខ្លួនមនុស្សចំនួន០៦និងស្រី០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ៅ សាមិន (ហៅ ជ្រូក) ភេទប្រុស អាយុ២៌ឆ្នាំ
២-ឈ្មោះ តែ បុនគីម ភេទប្រុស ១៩ឆ្នាំ
៣-ឈ្មោះ មួយស្រស់ ភេទប្រុសអាយុ ២០ឆ្នាំ
៤-ឈ្មោះ ចាត លីដេត ភេទប្រុសអាយុ ១៍ឆ្នាំ
៥-ឈ្មោះ លឹមសុភក្រ ភេទប្រុស អាយុ១៩ឆ្នាំ
៦-ឈ្មោះ ផុន ដាវន្ត ភេទប្រុស អាយុ១៩ឆ្នាំ
៧-ឈ្មោះ ហេង សុវណ្ណកញ្ញា ភេទស្រី អាយុ២៧ឆ្នាំ
៨-ឈ្មោះ ជូន សុភាភេទ ស្រីអាយុ៤០ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់។
ក្នុងការចុះបង្រ្កាបខាងលើសមត្ថកិច្ច ដកហូតបានគ្រឿងញៀនមួយកញ្ចប់ធំនិងឧបករណ៍សំរាប់ជក់មួយចំនួននិងម៉ូតូចំនួន០៤គ្រឿង.ទូរសព្ទ័ចំនួន០៨ គ្រឿងទៀតផង។
បច្ចុប្បន្នជនសង្ស័យចំនួន៨នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕