ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជិះម៉ូតូមិនប្រយ័ត្នទៅបុកមនុស្សដើរតាមផ្លូវបណ្តាលអោយរបួសធ្ងន់

ខេត្តពោធិ៍សាត់៖បុរសម្នាក់បានជិះម៉ូតូទៅបុកអ្នកដើរលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ករណីគ្រោះថ្នាក់ចរាចរណ៍មួយ នេះកើតឡើងនៅចំណុចខាងលិចជិតរង្វង់មូល ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៩ ។

សាក្សីបានឃើញហេតុការណ៏ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ចាន់ ជិន ភេទប្រុស អាយុ៨៦ឆ្នាំ រស់នៅភូមិឃុំខាងលើបានដើរតាមចិញ្ចើមផ្លូវ មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ឈ្មោះ ម៉ៃ សុខុន អាយុ៥២ឆ្នាំ ជិះម៉ូតូម៉ាកហុងដាទ្រីមពណ៌ខ្មៅពាក់ស្លាកលេខ1F-4340 បើកបោះពួយយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ហើយក្រុមគ្រួសារក៏បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ រីឯខ្លួនឯងជាអ្នកបើកបររងរបួសស្រាលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង បានវាយតម្លៃថា ករណីគ្រោះថ្នាក់បណ្តាលមកពីកត្តាល្បឿន ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ រួចយកវត្ថុតាងម៉ូតូ១គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕