ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចាប់ឃាត់រថយន្តHyundai ភ្លៅ៥មួយគ្រឿងដែលផ្ទុកឈើខុសច្បាប់

ខេត្តកំពង់ឆ្នាំង៖ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចាប់ឃាត់រថយន្តមួយគ្រឿងម៉ាក Hyundai ភ្លៅ៥ ពាក់ស្លាកលេខព្រះសីហនុ 3A-7290 នៅចំណុចភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជាក់ស្តែងក្រោយពីត្រួតពិនិត្យ ឃើញបង្គោលគ្រាក់ចំនួន ៤០ដើម និងសរសរជ្រុងចំនួន ១៤៧ដើម ស្មើ១៣ម៉ែត្រ ត្រីគុណ០៣៦ វត្ថុតាងត្រូវបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕