ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្ស២នាក់រងរបួស​

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១២ និង៣០ នាទី ថ្ងៃច័ន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុកនិងម៉ូតូ នៅចំណុចភូមិបរយ៉ាខា​ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមានមនុស្សរងរបួសចំនួន២នាក់ ធ្ងន់០១នាក់(បាក់ជើងឆ្វេង) និងរបួសមធ្យម០១នាក់ និងខូចខាតរថយន្តស្រាល០១គ្រឿង និងម៉ូតូខូចខាតមធ្យម០១គ្រឿង។​
ជន​បង្ករឈ្មោះ តែម ស៊ីថា ភេទស្រី អាយុ ២៨ឆ្នាំ  សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាក Corola ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-9654 ទិសដៅពីលិចទៅកើត មិនមានរបួស ។
ជនរងគ្រោះទី១ឈ្មោះ ថូ ធឿន ភេទប្រុស អាយុ​២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ បើកបរម៉ូតូម៉ាក់ Honda Dream C125 សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-2412 ទិសដៅពីកើតទៅលិច រងរបួសបាក់ជើងខាងឆ្វេង ។
ជនរងគ្រោះទី២ឈ្មោះ ហ៊ីង សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ជាអ្នករួមដំណើរ រងរបួសមធ្យម អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្នករណីខាងលើកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ដប៉ៃលិន។