ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ មិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់បាន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវលេខ ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យ ឈ្មោះ អេង វឌ្ឍនា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៤៨៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស-ទឹកប្រាក់ លេខតួ-លេខ៖ម៉ាស៊ីន ៤០៨៥០៤ ពាក់ស្លាកលេខ ភ្នំពេញ១DE-២០៤០ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។