ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បាត់ខ្លួនពេញមួយយប់ ព្រឹកឡើងធុំក្លិនស្អុយទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ

ខេត្តមណ្ឌលគិរី ÷ នៅថ្ងៃប្រហស្បត៍ ០៦កើត ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃប្រហស្បត៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងដីក្រុមហ៊ុនកិនថ្ម ស្ថិតនៅភូមិពូលូង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

មានមនុស្សស្លាប់នៅមាត់ព្រៃចំងាយពីម៉ាសុីកិនថ្ម ទិសខាងលិចប្រមាន50ម៉ែត្រ ក្រោយពីទទួលដំណឹងផ្នែកជំនាញក្រុង ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក កាន់ ពេញ អធិការក្រុង ចុះពិនិត្យកន្លែងកើតហេតុុ និងបានធ្វើកោសលវិច្យ័យលើសពជនរងគ្រោះ សពពុំមានស្នាកស្នាមអ្វីគួរកត់សំគាល់ឡើយ សាកសពមានសភាពហើមរលួយ ស្លៀកខោខូវបោយពណ៌ប្រផេសជើងខ្លី អាវក្រណាត់តេតារ៉ុងពណ៌ឈាមជ្រូក ពាក់មួកប៉ារ៉ាក្រណាត់ឃ្លុំមុខ វែនតាខ្មៅ សម្រាប់ផ្សារដែកធ្ពួកនឹងកអាវ ស្បែកជើងជ័រស៊កពណ៌ខ្មៅជាប់និងជើងឆ្វេងនិងខាងស្តាំរបូតនៅក្បែរ ។

តាមប្រភពពត៌មានជាងធ្វើការជាមួយ ជនរងគ្រោះមានឈ្មោះ សុឹម សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិក្រាំងត្រឡាច ឃុំស្ទុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ មុខរបរ បើកបរ គាត់ជាមនុស្សស្លូតបូត មិនចូលចិត្តផឹកស្រា ឧស្សាហ៍ឈឺញឹកញាប់ប្រើថ្នាំពេទ្យជាប្រចាំ បាត់ខ្លួននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះចុះមកធ្វើការកន្លែងម៉ាសុីនកិនថ្មជាមួយនឹងជាងផ្សេងទៀត ហើយក៏ដើរទៅព្រៃ ជាងផ្សេងទៀតស្មានថាគាត់ចុះទៅបត់ជើង រហូតដល់ម៉ោង១៧ល្ងាច ស្រាប់តែមិនឃើញជនរងគ្រោះ ហើយក៏នាំគ្នាតាមរកក្រែងវង្វេងក្នុងព្រៃតែមិនឃើញ តួចក៏ខលរាយការណ៍ទៅមេការឈ្មោះទី ។

លុះព្រឹកឡើងនាំគ្នារកបន្តទៀត នៅវេលាដូចខាងលើដោយធុំក្លិនស្អុយទើបរកឃើញសពតែម្តង បន្ទាប់ពីពិនិត្យសាកសព និងកន្លែងកើតហេតុ ការធ្វើកោសល្យវិច្ច័យ្យរបស់សមត្ថិកិច្ចនៅកន្លែកើតហេតុបានបញ្ជក់ថាជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរពិតប្រាកដម៉ែន   បច្ចុប្បសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ។