ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្ត០១គ្រឿង និងម៉ូតូ១០គ្រឿងជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនកងកំលាំងនគរបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ ​​រសៀលថ្ងៃទី ៦ ខែ ឧសភា​ ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ទោ​ ទិត្យ​ ណារ៉ុង​ ស្នងការនគរបាលខេត្តសៀមរាប​ បានធ្វេីការប្រគល់រថយន្តចំនួន​ ០១គ្រឿង និងម៉ូតូធុនធំ ម៉ាក Honda Wuyang ១២៥ cc ចំនួន​១០គ្រឿង ​ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលបាល ឧបត្ថម្ភជូនដល់កងកំលាំងនគរបាលខេត្តសៀមរាបដេីម្បីបំរេីអោយកិច្ចប្រតិបត្តិការការពារថែរក្សា សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។​
លោកឧត្តមសេនីយ៍ទោ​ ទិត្យ ណារ៉ុង​ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា​÷
រថយន្ត​​​ ០១គ្រឿង ​និងម៉ូតូ ១០គ្រឿងនេះ ត្រូវបានបែងចែកទៅការិយាល័យជូនរថយន្ត០១គ្រឿង ទៅការិយាល័យអន្តរាគមន៍ និងម៉ូតូ8គ្រឿង ទៅការិយាល័យចរាចរណ៍ និង2គ្រឿងទៀតការិយាល័យសណ្តាប់ធ្នាប់​ ដេីម្បីជាមធ្យោបាយបំរេីអោយកិច្ចការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សាធារណៈ ពិសេសចេញល្បាត ធ្វេីអន្តរាគមន៍ ជួយសម្រួលការកកស្ទះចរាចរណ៍៕