ព័ត៌មានក្នុងប្រទេស

រដ្ឋ​បាល​ខេត្ត​ក្រចេះ​ រៀបចំ​វេទិកាពិគ្រោះយោបល់ជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍​ ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុងខេត្តក្រចេះ

​នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃ​ទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ រដ្ឋ​បាល​ខេត្ត​ក្រចេះ​បាន​រៀបចំ​វេទិកាពិគ្រោះយោបល់ជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​ និង​ឯកឧត្ដម​ ធុន គ្រី​ ក្រុម​ប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរ​ អង្គភាព​ តំណាង​អយ្យការ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​តំណាង​សហគមន៍​ នៅ​សាលប្រជុំ​រដ្ឋ​បាល​ខេត្ត​ក្រចេះ​​។ វេទិកា​នេះដែរ​​ មាន​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ​បាល​ខេត្ត​ និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ សមាគម​ និង​សហគមន៍​មូលដ្ឋាន​ភាព​ជា​ដៃគូ​ ជាពិសេស​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល​ យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដេីម្បី​ការ​រួម​គ្នា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឱ្យ​កាន់​តែ​រីកចម្រើន​លេី​គ្រប់​វិស័យ​។

លោក​ ថាច់​ មេត្រី​ អ្នក​សម្របសម្រួល​ដៃគូ​សហគមន៍​ព្រៃឈើ​ខេត្ត​ក្រចេះ​ បាន​លេីក​ឡេីង​ពីការ​អនុវត្តន៍សកម្មភាព​ របស់​តំណាង​អង្គការ​ សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ក្រចេះ​ ថា​ខេត្ត​ក្រចេះ​ មាន​អង្គការ​ សមាគម​ប្រមាណ​ជាង​៤០​ តែ​ក្នុង​អង្គភាព​ សមាគម​ ដែល​នៅ​កំពុង​ដំណើរការ​មាន​តែ​២៦ប៉ុណ្ណោះ​ ដោយ​អង្គការ​ខ្លះ​ បាន​បម្លែង​ខ្លួន​ទៅ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រុម​អាជីវកម្ម​រកប្រាក់​ចំណេញ​ និង​អង្គការ​ខ្លះ​ទៀត​ អស់​គម្រោង​គាំទ្រ​ បច្ចុប្បន្ន​អង្គការ​ទាំង​២៦​ បាន​ចងក្រង​ជា​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា​ បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខេត្ត​ក្រចេះ​ ហៅ​កាត់​ថា​ KNN (Kratié NGO Network) បណ្ដាញ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ជួយ​សម្របសម្រួល​ដល់​ការ​បំពេញ​នាទី​របស់​សមាជិក​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ជា​បណ្ដុំ​ព័ត៌មាន​ ការ​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ និង​ធ្វើ​ជា​តំណាង​ដល់​សមាជិក​ក្នុង​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។ លោក​បន្ត​ទៀត​ថា​អង្គការ​នីមួយៗ​បាន​នឹង​កំពុង​បំពេញ​បេសកកម្ម​យ៉ាង​មមាញឹក​ស្រប​ទៅ​តាម​ទស្សនៈ​វិស័យ​ និង​គោលការណ៍​របស់​ខ្លួន​នៅ​ក្នុងទឹក​ដី​ខេត្ត​ក្រចេះ​ទាំង​មូល​ ដែល​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ដូច​ជា​ ការ​សាងសង់​សាលារៀន​ និង​គាំទ្រ​ដល់​កុមារ​មេត្រី​នៅ​ទី​ជន​បទ​ដាច់​ស្រយាល​ គាំទ្រ​ដល់​គ្រួសារ​ទីទ័លក្រ​ ឱ្យ​មាន​លទ្ធភាព​បញ្ចូន​កុមារ​តូចៗ​បាន​ទៅ​សាលារៀន​ គាំទ្រ​សកម្មភាព​នៅ​តាម​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​នានា​ក្នុង​ខេត្ត​ក្រចេះ​ ជួយ​ដល់​គ្រួសារ​ក្រីក្រ​អាច​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ សេវា​ពន្យារ​កំណើត​ការ​ការពារ​ជម្ងឺ​ឆ្លង​ មេរោគ​អេដស៍​ ជម្ងឺ​គ្រុន​ចាញ់​ គាំទ្រ​ដល់​ដល់​ដំណើរការ​អភិវឌ្ឍ​សហគមន៍​​ព្រៃឈើ​ សហគមន៍​នេសាទ​ សហគមន៍​ការ​ពារ​ធម្មជាតិ​ សហគមន៍​កសិកម្ម​ ក្រុម​អេកូទេសចរណ៍​ធម្មជាតិ​ ការ​អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​ទេសភាព​ទន្លេ​មេគង្គ​ ក្រុម​មុខ​សញ្ញា​អ្នក​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ ក្រុម​សន្សំ​ប្រាក់​ និង​ក្រុម​មុខ​របរ​ផ្សេងៗ​ទៀត​ ដេីម្បី​លេីក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​ គាំទ្រ​សកម្មភាព​របស់​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ផ្ដល់​កញ្ចប់​មនុស្ស​ធម៌​ដល់​ជនរងគ្រោះ​ពី​ទឹក​ជំនន់​ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​ គាំទ្រ​គម្រោង​នានា​។

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​ មាន​ប្រសាសន៍​ថា​ អង្គ​វេទិកា​ថ្ងៃនេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​រដ្ឋ​បាល​ខេត្ត​ អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ និង​សហគមន៍​មូល​ដ្ឋាន​ គឺ​ដើម្បី​ពិគ្រោះយោបល់​រក​បញ្ហា​ទាំង​អស់​ដែល​ត្រូវ​រួម​គ្នា​សម្របសម្រួល​ដោះស្រាយ​រាល់​បញ្ហា​ដែល​កេីត​មាន​នៅ​ក្នុង​ខេត្ត​ទាំង​មូល​ឈរ​លេី​ជំហរ​សាមគ្គី​យោគយល់​គ្នា​ស្រប​តាម​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាលពី​ថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៨។ ក្នុង​នោះ​ដែរ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែលមាន​​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​របស់​អង្គការ​ជាតិ​ និងអន្តរជាតិ​ដែល​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​ និង​មិន​អនុញ្ញាត​ដាច់​ខាត​នូវ​អំពើ​ និង​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ហើយ​អំពី​ទាំង​នោះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ឡេីយ​។

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ពេល​កន្លងមក​នៅ​ក្នុង​ខេត្ត​ក្រចេះ​ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ និង​សហគមន៍​មូល​ដ្ឋាន​មួយ​ចំនួន​ធំ​ បាន​អនុវត្ត​បាន​ល្អ​ប្រសើរ​ ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​គោល​ការណ៍​ច្បាប់​ និង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​តំកល់​នៅ​ក្រសួង​មហាផ្ទៃ​។ ក៏​ប៉ុន្ដែ​មាន​អង្គការ​មួយ​ចំនួន​តូច​ ដែល​ទាក់ទង​ការ​អភិរក្ស​សត្វ​ព្រៃ​ ព្រៃឈើ​