ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តកែបបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់និង ជួញដូរគ្រឿងញៀនទៅតុលាការ

ខេត្តកែប៖ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ អ៊ាង លីដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ទៅសាលាដំបូងខេត្តកំពតដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
មុខសញ្ញានេះចាប់តាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងនគរបាលស្រុកដំណាក់ចង្អើរ បានស្ទាក់ចាប់នៅទីតាំងខាងលើ ដោយដកហូតជាក់ស្តែងបានថ្នាំញៀន១៩កញ្ចប់(ធំ១កញ្ចប់,តូច១៨កញ្ចប់)៕