ព័ត៌មានក្នុងប្រទេស

រថយន្ត​សេរីទំនេីបមួយគ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូបណ្តាលឲ្យអ្នកបេីកបរម៉ូតូស្លាប់នៅនិងកន្លែងកេីត ហេតុ

ខេត្តកោះកុង៖ នៅវេលាម៉ោង ១៣.១០នាទីរសៀល នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៤៨-៤៩ ជិតគល់ស្ពានអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បង្ករ ឡើងដោយរថយន្ត ០១គ្រឿង Land cruser ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 9798 បើកបរដោយឈ្មោះ ផន ឆៃហួត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ័្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានបុកម៉ូតូ ០១គ្រឿងម៉ាកHonda ឆ្នាំ២០១៨ ពណ៌ខ្មៅ ( គ្មានស្លាកលេខ ) បើកបរដោយឈ្មោះ ហាង ហាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ( ស្លាប់នៅកន្លែងកើតហេតុ ) ករណីនេះបណ្តាលអោយស្លាប់មនុស្ស០១នាក់ប្រុស ។
មូលហេតុ ៖ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។
បច្ចុប្បន្នសាកសពបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីចំណែកជនបង្កររថយន្តយើងយក
មករក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយ ។