ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាល​ស្រុក​បរិបូណ៌​បើក​កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនិងច្បាប់ស្តីពីផ្លូវថ្នល់

ខេត្តកំពង់ឆ្នាំង៖ នៅ​ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការ​ជាមួយ រដ្ឋបាលស្រុកបរិបូណ៌ និងការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុក បានបើកកិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ បង្កើននូវការយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយដែលច្បាប់បានចែង និងកំណត់ ក្រោមអធិបតីភាពលោក ថាន់ សារ៉ុម អភិបាលរងស្រុក លោក មាស ឈុនលី ប្រធាការិយាល័យសុវត្ថិភាពខេត្ត និងលោក អៀង ហ៊ួរ ប្រធានការិយាល័យសាធារណការខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។ដោយមានការអញ្ជើញចូលរួមពីសំណាក់:រដ្ឋបាលស្រុក ការិយាល័យជុំវិញស្រក កងរាជអាវុធហត្ថស្រុក អធិការដ្ឋាននគរបាស្រុក សឹករងស្រុកលោកនាយកវិទ្យា អនុវិទ្យាល័យបឋម មេឃុំ មេភូមិ និងប៉ុស្តិ៍រដ្ឋបាលឃុំទាំង១១ នៅក្នុងស្រុកបរិបូណ៌ សរុបចំនួន ១២៥នាក់ ៕