ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រើដែកជ្រុងចុងស្រួចសំប៉ែត កាច់បំបែកសោរកម៉ូតូ

រាជធានីភ្នំពេញ ៖ ជនរងគ្រោះឈ្មោះ ណូ វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគរបាល មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនែកជនសង្ស័យឈ្មោះ កិច ឈិនចិន ហៅ ឈិន ចិន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិប្រាំបីឆោម ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ១០នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខនគរបាល1-2493 លេខតួនិងលេខម៉ាស៊ីន5253420 ត្រឡប់មកពីកន្លែងការពាររដ្ឋសភាស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មកដល់ផ្ទះស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានទុកម៉ូតូម៉ាក      ខាងលើ នៅក្បែរជណ្តើរខាងមុខផ្ទះ ហើយក៏បានដើរឡើងទៅលើផ្ទះហូបបាយរួចដេកនៅលើផ្ទះ ។

រហូតដល់វេលាម៉ោង១៤ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែលឺសូរសំលេងបញ្ឆេះម៉ូតូរួចជនរងគ្រោះក៏បានស្ទុះឡើងដើរមកមើលតាមទ្វារផ្ទះស្រាប់តែឃើញជនសង្ស័យខាងលើ កំពុងតែជិះម៉ូតូរបស់ជនរងគ្រោះ ចេញទៅតាមផ្លូវលំពីកើតទៅលិច រួចបត់ទៅតាមផ្លូវបេតុងអេប៊ីស៊ី(ABC)ពីជើងទៅត្បូង រួចជនរងគ្រោះក៏បានស្រែករាយការណ៏តាមវិទ្យុទាក់ទង(អាយឌី) អោយសមត្ថកិច្ចតាមគោលដៅផ្សេងៗ ជួយមើលនិងស្ទាក់ចាប់ជនសង្ស័យ ។

ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលដ្ឋបាលព្រែកកំពឹស ដែលកំពុងឈរនៅគោលដៅស្ពានបាក់ក្បែរប៉ុស្តិ៍ទូរទស្សន៍លេខ៥ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រៃកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

វត្ថុតាងចាប់យករួមមាន ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០២ ដែកតេ(T)លេខ០៨មួយ ស្លាកលេខម៉ូតូព្រៃវែង1M-2366 មួយ ទូរសព្ទ័ណូគាចុចពិលពណ៌សខ្មៅចំមួយគ្រឿង លិខិតបញ្ជាក់បេសកកម្មរបស់សាពត៌មានវិរៈជ័យមួយច្បាប់ បណ្ណ័ពត៌មានវីរៈជ័យរបស់ឈ្មោះ កិច ឈិនចិន មួយ ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខនគរបាល1-2493 លេខតួនិងលេខម៉ាស៊ីន5253420 (របស់ជនរងគ្រោះ) សោរសំរាប់ជួសជុលម៉ូតូមួយចំនួន ។

បច្ចុប្បន្នជនសងសង្ស័យខាងលើកុំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។