ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ចង.ក ស្លាប់ក្នុងផ្ទះរបស់ខ្លួន ដោយសារមានជម្ងឺសរសៃប្រសាទ

ខេត្តតាកែវ ៖ នៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០នាទី នៅស្រុកបាទី ខេត្តតាកែវ បុរសម្នាក់ត្រូវគេប្រទះឃើញចង.ក ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពបុរសដែលចង.ក ស្លាប់ឈ្មោះ ណែម សាវី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅលីវ ធ្លាប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងធ្លាប់ជាប់គុក នៅខេត្តតាកែវ និងធ្លាប់ត្រូវបានឪពុកម្ដាយយកទៅមណ្ឌលកែប្រែផងដែរ។

លុះដល់ថ្ងៃខែ កើតហេតុខាងលើឈ្មោះ ណែម សាវី បានយកក្រមាចង.ក នៅនឹងជញ្ជាំង កម្ពស់ប្រមាណ ២ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយមកត្រូវបានគេប្រទះឃើញ រួចរាយការណ៍ទៅសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ពិនិត្យសាកសពរួចសន្និដ្ឋានថាឈ្មោះ ណែម សាវី ពិតជាបានចង.ក ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ ហើយមូលហេតុ មកពីបុរសខាងលើ មានជម្ងឺសរសៃប្រសាទដោយសារប្រើប្រាស់ថ្នាំញៀន ហើយឪពុកម្ដាយនិយាយមិនស្ដាប់។

ករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច បច្ចុប្បន្នសាកសពត្រួវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។