ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទុសេខ្សែភ្លើងរថយន្តដឹកសុីម៉ង់បណ្តាលអោយឆាបឆេះទាំងស្រុង

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១ និង៥៥នាទី រសៀល នៅចន្លោះគីឡូម៉ែត្រលេខ ១៣១-១៣២ ចំណុចភូមិ ត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានរថយន្ដដឹកស៊ីម៉ង់ធំមួយគ្រឿងបានឆេះ។កម្លាំងនៃអធិការដ្ឋានស្រុកបានបញ្ជូនរថយន្តអគ្គីភ័យទៅជួយបាញ់ទឹកពន្លត់ អស់ចំនួន ០២រថយន្ត ទើបភ្លើងរលត់។មូលហេតុបណ្តាលមកពីទុសេខ្សែភ្លើងរថយន្តដោយករណីខាងលើនេះពុំមានអ្នករងរបួសឡើយ៕