ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ទឹកចំនួនប្រាំមួយឡានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបាញ់ស្រោចលើដំបូលសាលានិងទីធ្លាសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងដើម្បីកាត់បន្ថយកំដៅ

ខេត្តកំពង់ឆ្នាំង៖ដោយស្ថានភាពអាកាសធាតុក្តៅខ្លាំងនិងដើម្បីនូវសុខមាលភាពជូនសិស្សានុសិស្ស លោកឧត្តមសេនីយ៏ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយលោកប្រធានការិយាល័យពន្លត់អគ្គិភ័យ សហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងដឹកទឹក ចំនួន ៦ឡាន ទៅបាញ់ស្រោចតាមទីធ្លា និងដំបូលសាលាបឋមសិក្សា គំរូក្រុង កំពង់ឆ្នាំងស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ធានាបានសុខមាលភាពលោកគ្រូអ្នកគ្រូសិស្សានុសិស្សកំពុងបង្រៀននិងរៀនក្នុងការកាត់បន្ថយកំដៅអោយមានភាពត្រជាក់នៅរសៀលង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងមន្រ្តីនគរបាលខេត្តក្រុងដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់ពួកគាត់។ លោកគ្រូអ្នកគ្រូក៏បានជូនពរដល់លោកស្នងការ និងមន្រ្តីនគរបាលខេត្តក្រុងសូមមានសុខភាពល្អនិងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕