ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់​ពាក់ព័ន្ធករណី​ រក្សាទុក​ ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖កាលពីថ្ងៃសៅរ៍ ០៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ នាទី នៅចំណុចក្រុមទី១៣ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបបានករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្ដែង ។ ក្នុងកិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ មានឈ្មោះ​ វឿន បូរិន្ទ ហៅកឹង ភេទប្រុស​ អាយុ​៣២ ឆ្នាំ​ មានទីលំនៅបណ្តោះអាសន្នក្រុមទី១៣ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​ ។

*វត្ថុតាងចាប់យកបានរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(យ៉ាម៉ា WY)​ ចំនួន ៥០គ្រាប់ ទង្ងន់ ៤,៦៩ក្រាម ។
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ចាស់) ។

ជនល្មើសនិងវត្ថុតាងបច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។

ដោយ​ សួន​ ស៊ីរ៉ា(រូបភាពការិយាល័យប្រឆាំងគ្រឿងញៀន)៕