ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី​ សៅ​ សាម៉ុន​ ស្នងការរងនគរបាល​ខេត្តបាត់ដំបងអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យឆ្លង សម្ពោធស្ពានបេតុងសាមគ្គី ភូមិគារ១និងគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ព្រឹកថ្ងៃ៩ រោច ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ​ព.ស ២៥៦២ ត្រូវ​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី​ សៅ​ សាម៉ុន​ ស្នងការរងនៃស្នងការដ្ឋាននគរបាល​ ខេត្តបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី ខេត្តបាត់ដំបង​ ព្រមទាំងសហការី បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីបុណ្យឆ្លង សម្ពោធស្ពានបេតុងសាមគ្គី ភូមិគារ១និងគារ២ ស្ថិតនៅភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម​ អង្គវង្ស វឌ្ឍានា​ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមោងឫស្សី ខេត្តបាត់ដំបង​។

ក្នុងពិធីនោះដែរ ឯកឧត្តម​ អង្គវង្ស វឌ្ឍានា ក៏បានចែកប័ណ្ណសសើរប្រគេនជូនព្រះសង្ឃ និងសប្បុរសជន ចំនួន​ ៤២ប័ណ្ណ និងជូនអំណោយដល់យាយជីតាជី​ ចំនួន ៣០នាក់ ក្នុង១នាក់ទទួលបានក្រណាត់ស ១ដុំ និងថវិកា ១០.០០០រៀល និងសិស្សានុសិស្សចំនួន៩៧នាក់ ក្នុង១នាក់ទទួលបាន ថវិកាចំនួន​៥.០០០​រៀល​៕

ដោយ សួនស៊ីរ៉ា (រូបភាព​ការិយាល័យ​ផ្សព្វផ្សាយអប់រំ)​