ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលអោយស្លាប់បាត់បង់ជីវិតម្នាក់នៅនឹងកន្លែងកើតហេតុ

ខេត្តតាកែវ ៖នៅវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវខេត្តលេខ ១២២A ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតនៅត្រង់ចំណុចភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ។

ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AK 2059 បើកបរពីកើតទៅលិច ដោយឈ្មោះ ខឹម រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ បើកបរដោយគ្មានពាក់មួកសុវត្ថិភាព មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បានបុកជាមួយនឹងរថយន្ត ហាំម៉ឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM 8134 បើកបរពីលិចទៅកើត ដោយឈ្មោះ ពូន ជា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។