ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផ្ទះប្រជាពលរដ្ឋ មួយកន្លែងដែលស្ថិតនៅ ស្រុកសូទ្រនិគមន៍ ភ្លើងឆេះ

ខេត្តសៀមរាប៖ ថ្ងៃសុក្រ​ ៧រោច​ ខែចេត្រ​ ឆ្នាំ កុរ​ ឯកស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា​ ឆ្នាំ ២០១៩ វេលា​ម៉ោង​ ០២និង១៥ នាទី មានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងដែលស្ថិតនៅ នៅភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានមានប្រសាសន៍ថា ៖ ករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ វ៉ាន់​ ហ៊ំ ភេទស្រី អាយុ​ ៣៧ ឆ្នាំ (ម្ចាស់ផ្ទះទៅធ្វេីការនៅថៃ) ធ្វេីអំពីឈេីប្រក់ស័ង្កសី ទំហំ 6ម​x9ម​ បណ្តាលអោយឆេះទាំងស្រុង​ និងទ្រព្យសម្បត្តិមួយចំនួនទៀត​ ។
តាមការសនិដ្ឋានរបស់សមត្តកិច្ចបានអោយដឹងថាករណីនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ផ្ទាំងសូឡាទើបបណ្តាលអោយមានអគ្គីភ័យកើតមានឡើង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​ក្នុងនោះដែរសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ពន្លត់មិនអោយរាលដាលដល់កន្លែងផ្សេង​ ដោយប្រេីប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម​ 01គ្រឿង​ និងប្រេីប្រាស់ទឹកអស់ចំនួន​ 02រថយន្តផងដែរ​។