ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ព្រឹកថ្ងៃសុក្រ ៧ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដោយមានការចូលរួមពីលោក/កញ្ញា អនុប្រធានមន្ទីរ, ប្រធានការិយាល័យជំនាញមន្ទីរ,លោកប្រធាន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក,លោកប្រធានក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង៤ក្រុម និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនេះ លោក លី សុភា ប្រធានមន្ទីរ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកដោយយកចិត្តទុកដាក់ខ្ពស់ និងសូមបន្តជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ,ជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋតាមផែនការដែលបានគ្រោងទុក និងបន្តចុះដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ៕