ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីលទ្ធផល​នៃការចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ​ ៦៤ អនក្រ.បក

ខេត្តបន្ទាយមានជ័យ​ ៖​ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩​ ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីលទ្ធផល​នៃការចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ​ ៦៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់ និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ​ ។