ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារយែនឌ័រចុះសួរសុខទុក្ខមន្ត្រីនគរបាលទើបសម្រាលកូនរួច

ខេត្តកំពង់ធំ៖ ថ្ងៃ ពុធ ៥ រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័កព.ស. ២៥៦២ ត្រូវនិងថ្ងៃទី ២៤ ខែ មេសាឆ្នាំ ២០១៩ វេលាម៉ោង១០និង៣០នាទីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារយែនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល
ដែលទើបសម្រាលកូន នៅគេហដ្ឋានរបស់លោកស្រីអនុសេនីយ៍ទោ ឡុច សុភា ជាមន្ត្រីនគរបាលទទួលការសេនាធិការ នៃអធិដ្ឋាននគរបាលស្រុកប្រាសាទសំបូរស្ថិតនៅភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បាននាំយកប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ
ជាពិសេសប្រសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងកម្លាំង និងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់មូលដ្ឋានឃុំសង្កាត់ ជាពិសេសមន្ត្រីនគរបាលដែលមានជម្ងឺនិងមន្ត្រីដែលទើបសម្រាលកូនរួច។

លោកស្នងការសប្បាយចិត្តពេលដែលបានឃើញ ទារក និងម្ដាយមានសុខភាពល្អរឹងមាំ និងបានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ម្ដាយនិងទារក អោយបានល្អប្រសើរជានិច្ច។ ក្នុងការចុះសួរសុខទុក្ខនោះ​ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានប្រគល់អំណោយឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធចំនួន ០៤ យួរ ទឹកផ្លែឈើចំនួន០១កេះ មីយើងចំនួន ០២ កេះ ទឹកដោះគោឆៅចំនួន ០៣យួរ និង
ថវិកាមួយចំនួន ព្រមទាំងជូនចំពោះលោកយាយ លោកតា ត្រូវជា ឪពុក ម្ដាយក្មេក របស់លោកស្រីអនុសេនីយ៍ទោ
ឡុច សុភា ផងដែរ។​