ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

បុរសម្នាក់ត្រូវបានគេឃើញដេកស្លាប់ ក្នុងទឹកស្រះក្បែរផ្ទះរបស់អ្នកស្រុក

ខេត្តពោធិ៍សាត់ៈបុរសម្នាក់ត្រូវបានគេឃើញដេកស្លាប់ ក្នុងទឹកស្រះក្បែរផ្ទះរបស់អ្នកស្រុក។ សពបុរសនោះមានឈ្មោះ ប៉ក់ ខា ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងទឹកស្រះក្បែរផ្ទះរបស់អ្នកស្រុកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអាជ្ញាធរចុះដល់កន្លែងកើតហេតុ ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រហែលជា១២និង ៣០នាទីរសៀលថ្ងៃទី២៣មេសា២០១៩។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបាត់ពីផ្ទះពេញមួយថ្ងៃ លុះដល់ថ្ងៃកើតហេតុឈ្មោះ ហែន ធឿន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិវាលឃុំស្រែស្តុក ស្រុកកណ្តៀងខេត្តពោធិ៍សាត់ បានដើរសំដៅទៅស្រះទឹករបស់គាត់ក្នុងគោលបំណងបំរុងដងទឹក ខណៈពេលដើរទៅដល់ស្រះស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹកស្រះ ក៍នាំគ្នាផ្អើលឆោឡោស្រែកឲ្យគេឯងជួយរហូតដល់សមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីមានការភ្ញាក់ផ្អើលនិងតាមការពិនិត្យសា្រវជ្រាវពីប្រភពរបស់ជនរងគ្រោះគឺសមត្ថកិច្ចសន្និដ្ឋានបានថា ការស្លាប់របស់គាត់បណ្តាលមកពីស្រវឹងស្រា គាប់ជួនរដូវនេះជារដូវក្តៅផងនោះពេលស្រវឹងជនរងគ្រោះបានចុះងូតទឹកហើយគាំងបេះដូងខ្យល់គរទើបបណ្តាលឲ្យស្លាប់បែបនេះតែម្តង ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕