ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ក្រុមការងារអធិការកិច្ច ក្រសួងការពារជាតិនិងអធិការដ្ឋាន អគ្គបញ្ជាការដឹកនាំដោយលោក ឧត្តមសេនីយ៏ទោ ចាន់ សារិន អញ្ជើញចុះ ធ្វើអធិការកិច្ច នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤ៈ០០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ច ក្រសួងការពារជាតិនិងអធិការដ្ឋាន អគ្គបញ្ជាការដឹកនាំដោយលោក ឧត្តមសេនីយ៏ទោ ចាន់ សារិន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បានអញ្ជើញចុះ ធ្វើអធិការកិច្ច នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អំពី៖

ចំនួនទ័ព-កូន, បណ្តឹងផ្សេងៗ ទាក់ទងនិងយោធិន, ការងារអចនលទ្រព្យ និងដីសម្បទានសង្គមកិច្ច, ត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន (រថយន្តពាក់ស្លាកលេខ ខ.ម ) និងការងារប្រយុទ្ធប្រឆាំង និងគ្រឿងញៀន។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៏ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ ៕