ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង/ស្រុក និងឃុំ/សង្កាត់

ខេត្តកំពង់ឆ្នាំង៖នៅសាលាស្រុកបរិបូណ៌ មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង/ស្រុក និងឃុំ/សង្កាត់ ដល់ប្រធានអនុប្រធានការិយាល័យផែនការ និង គាំទ្រឃុំ មេឃុំ ជំទប់ទី១ ស្មៀនឃុំ ប្រធានគណៈកម្មការស្ដ្រី និងកុមារ និងអង្គការសង្គមស៉ីវិលសំខាន់ៗ។

វគ្គបណ្ដុះបណ្ដាលនេះដំណើរការក្រោមអធិបតី លោក យឹម សារិន អភិបារងស្រុក លោក រស់ ប៊ុថា ទីប្រឹក្សអភិវឌ្ឍន៍សមត្ថភាពខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលដោយទីប្រឹក្សាមន្ត្រីផែនការ និងវិនិយោគខេត្ត កាលពីថ្ងៃចន្ទ ៣រោច ខែចែត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក មន្ត្រីអង្គភាពជំុវិញស្រុកចូលរួមផងដែរ ៕